ម៉េង កែវពេជ្ជតា​ និយាយចំ​ៗទៅលើរដ្ឋ​លេខា​ធិការក្រសួងវប្បធម៌​​ ពីរឿង​ក្រុមរាំក្នុង​ពិធីមង្គល​កា​រ​​…​​

អ្នកនាង ម៉េង កែវពេជ្ជតា ដែលជារើយៗអ្នកនាងតែងតែចេញមុខការពារវប្បធម៌ជាតិ ដែលត្រូវបំផ្លិចបំផ្លាញដោយជន ចំនួន ជាពិសេសលើសម្លៀកបំពាក់នេះតែម្តង អ្នកនាង តែងចេញប្រតិកម្មភ្លាមៗនៅពេល ឃើញការស្លៀកពាក់ខុសប្រក្រតីដែលធ្វើឲ្យបំផ្លាញដល់វប្បធម៌ជាតិទាំងមូល ។

33

«ម្តេចក៍មានប្រសាសន៍ដូច្នេះលោកពូរដ្ឋលេខាធិការ ? ? ? លោកពូមិនឮពូម្នាក់ដែលកាន់ក្បាលមីក្រូនិយាយទេអី ? គ្រប់គ្នាគេស្តាប់បានទាំងអស់ ។ គាត់និយាយថាសូម្បីតែទេវតាក៍ចេះរាំ.. ។ ដូច្នេះការរាំនេះក្នុងពិធីកាត់សក់កូនកម្លោះកូនក្រមុំខ្មែរ ។
សូមទោសបងប្អូន ! ពេលខ្ញុំ Share ខ្ញុំ និងបងប្អូនមហាជនគិតថា បន្តិចទៀតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានវិធានការណ៍ហើយ ។ ខ្ញុំបានទាំងនិយាយការពារក្រសួងថែមទៀតផង នៅពេលមានមតិរិះគន់បន្ទោសក្រសួងដែលខ្វះចន្លោះក្នុងរឿងដ៏សំខាន់នេះ ។ បុ៉ុន្តែការគិតនេះខុស ។ មិនទាន់ឃើញមានចំណាត់ការល្អណាមួយផង បែរជាលោកពូរដ្ឋលេខាធិការ ចេញមកបន្ទោសពួកយើងជាប្រជាពលរដ្ឋដែលបារម្មណ៍ពីវប្បធម៌ជាតិខ្លួនទៅវិញ។ អញ្ចឹងមានន័យថា ការដាក់កំហុសអោយក្រសួងពីមហាជន ពិតជាត្រឹមត្រូវហើយឬអី ? ? ? មិនគួរជាបែបនេះទ ។ លោកពូមើលមិនទាន់ចប់ អង្កេតមិនច្បាស់ ។ សូមមេត្តារឹងមាំ ច្បាស់ការណ៍ជាងនេះទៅ ។

34

Loading...

លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកពិតជាគ្មានចេតនាព្រងើយកន្តើយឬខ្លាចការនឿយហត់ឡើយក្នុងការទប់ស្កាត់សកម្មភាពមិនល្អណាមួយ ដើម្បីអភិរក្សវប្បធម៌ជាតិនោះ ដូច្នេះលោកមិនសមមកទទួលតែថ្មបាក់អញ្ចឹងទេ ។ ការមិនស្រាវជ្រាវអោយច្បាស់លាស់ ការមិនបំពេញតួនាទី និងការគ្មានទំនួលខុសត្រូវលើជំនាញរបស់មន្ត្រីថ្នាក់ក្រោម វាជារឿងគ្រោះថ្នាក់ខ្លាំងណាស់សំរាប់ថ្នាក់លើ ពិសេសប្រទេសជាតិទាំងមូល ។ គួរពុំគួរសូមអធ្យាស្រ័យ ? អរគុណការផ្តល់មតិក្នុងន័យរក្សាការពារវប្បធម៌ ?» ម៉េង កែវពេជ្ជតា លើកឡើង ៕ ប្រភព៖ chnchannel

35

36

37

38

39

ចុចអាន៖ Peypey Dy អន្ទៈសារពេលអត់ឃើញគ្រូអគ្គីនេត្រឆ្លើយសំណួរ !(មានវីដេអូ)

ចុចអាន៖ លី អ៊ីវ៉ាធីណា បន្តសកម្មភាពការងារមនុស្សធម៌ ជួយដល់លោកយាយម្នាក់!

Loading...

Leave a comment

Your email address will not be published.


*