កូន​តូច​ៗ​គួរ​ឲ្យ​គេង​ប៉ុន្មាន​ម៉ោង​ល្អ?

ការសម្រេចឲ្យកូនតូចៗគេងប៉ុន្មានម៉ោងក្នុងមួយថ្ងៃអាចប្រែប្រួលទៅតាមឪពុកម្ដាយនីមួយៗ។ ជាធម្មតាក្មេងៗត្រូវការគេងច្រើនបំផុតនៅពេលទើបនឹងកើត ដោយការគេងគឺជាពេលវេលាដែលពួកគេចម្រើនលូតលាស់និងបង្កើនភាពរឹងមាំសម្រាប់រាងកាយតូចរបស់ពួកគេ។

shutterstock_105470630_large

ត្បិតតែមិនមានការកំណត់ជារួមថាទារកទាំងអស់ត្រូវគេងប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែក្រុមគ្រូពេទ្យបានបង្ហាញតារាងចំនួនម៉ោងដែលអាចជាជំនួយសម្រាប់ឪពុកម្ដាយអំពីពេលវេលាសមរម្យសម្រាប់កូនៗគេង ដូចខាងក្រោម៖

Loading...
  • ក្មេងទើបនឹងកើតជាធម្មតានឹងគេងសរុបទាំងពេលថ្ងៃនិងពេលយប់ចំនួន ១៥ម៉ោងក្នុងមួយថ្ងៃ។
  • ទារកអាយុ ៣ខែនឹងចាប់ផ្ដើមគេងពេលយប់ច្រើនជាងពេលថ្ងៃ ប៉ុន្តែសរុបចូលគ្នា ១៥ម៉ោងដដែលជាមធ្យម។
  • មុនដល់អាយុ៦ខែ ពួកគេអាចនឹងគេងដល់ ១១ម៉ោងនៅពេលយប់ ដោយគេងពេលថ្ងៃពីរដងក្នុងមួយថ្ងៃ។
  • ទារកអាយុ ៩ខែនឹងគេងពី ១១ទៅ១២ម៉ោងនៅពេលយប់ និងគេងពេលថ្ងៃពីរដងក្នុងមួយថ្ងៃ ដោយម្ដងៗខ្ទង់ ២ទៅ៣ម៉ោង។ នេះគ្រាន់តែជាការណែនាំបែបមូលដ្ឋានប៉ុណ្ណោះ ហើយវាអាចប្រែប្រួលទៅតាមស្ថានភាពនិងទម្លាប់ក្មេងម្នាក់ៗ។ យ៉ាងណាមិញ ចំនួនម៉ោងខាងលើអាចជាចំណេះដឹងល្អមួយដើម្បីឲ្យឪពុកម្ដាយដឹងថាតើកូនៗរបស់ពួកគេគេងបានគ្រប់គ្រាន់ហើយឬនៅ ៕ ប្រភព៖ sabay
Loading...

Leave a comment

Your email address will not be published.


*