បទ “ឯណាទៅសុភមង្គល” របស់ សុខ ពិសី ចេញជា MV ហើយ!

បទចម្រៀងមួយបទ “ឯណាទៅសុភមង្គល” របស់ តារាចម្រៀងកំពុងតែមានប្រជាប្រិយភាពខ្លាំង ស្ថិតនៅក្នុងផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ដែលមហាជនជាច្រើនរង់ចាំទស្សនា កន្លងមកនោះឥឡូវបានចេញជា MV ជាផ្លូវការរួចរាល់ហើយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ទស្សនិកជន ជាពិសេសទៅទៀតនោះ អ្នកគាំទ្រក្នុងសង្គមហ្វេសប៊ុក។

តារាចម្រៀងសម្តីផ្អែម ស្រទន់ មានមន្តស្នេហ៍ កញ្ញា សុខ ពិសី បានចេញបទថ្មីមួយទៀត ដែលជាស្នាដៃនិពន្ធថ្មី មានចំណងជើងថា “ឯណាទៅសុភមង្គល” បានឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ពីនារីម្នាក់ទៅចំពោះបុរសជាទីស្រឡាញ់ តែបុរសនោះមិនបានផ្តល់សេចក្តីស្រឡាញ់ពិតមកនារីនោះវិញទេ ដែលបានធ្វើអោយនារីម្នាក់នោះ ឈឺចាប់ខ្លោចផ្សា សម្រក់ទឹកភ្នែករៀងរាល់ថ្ងៃ ហើយបានពោលពាក្យថា ឯណាទៅសុភមង្គល របស់ខ្ញុំ។

បទចម្រៀងនេះគ្រាន់តែបង្ហោះចូលទៅក្នុង ប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក និងយូធូប មិនបានប៉ុន្មានថ្ងៃផងនោះ មានអ្នកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ បង្កអោយបទចម្រៀងមួយនេះទទួលបានប្រជាប្រិយភាពខ្លាំង។ ចំពោះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកវិញ ម្នាក់ៗសុទ្ធតែចូលចិត្ត និងចុចចែករំលែក ព្រោងព្រាត ហើយនិងនិយាយពាក្យសរសើរជាហូរហែរ។

រីឯនៅក្នុង Page Facebook ជាផ្លូវការរបស់ ផលិតកម្មសាន់ដេវិញ ក៏បានបង្ហោះវីដេអូនេះ ហើយភ្ជាប់សារខ្លីថា “បងថាចង់នៅក្បែរអូនអស់មួយជីវិត តែការពិតបងកុហកអូនរហូតមក ឯណាពាក្យថាបងស្រលាញ់អូន ឯណាទៅជាសុភមង្គល? ហើយជាពិសេស MV ឯណាទៅជាសុភមង្គល?​ ថតនៅប្រទេសថៃ មានទេសភាពស្អាត និងមានការសម្តែង ពីតារា ថៃផងដែរ”។ ប្រភព៖ mohahangtv

តោះ ទស្សនាវីដេអូចម្រៀងខាងក្រោម៖

ចុចអាន៖ ប៊ីរីយ៉ា បើកភ្លើងខៀវ ចូលសម្ដែងជាថ្មី ខណៈប្ដីមិនបានហាមឃាត់

ចុចអាន៖ ប្រផ្នូល ៥ ​ចំណុច​​នេះ​បញ្ជាក់​ថា ស្រី​ៗ​នឹង​ដល់​គូ​នៅ​ឆ្នាំ​ ២០១៧​ នេះ​!

Leave a comment

Your email address will not be published.


*