ប៊ីរីយ៉ា បើកភ្លើងខៀវ ចូលសម្ដែងជាថ្មី ខណៈប្ដីមិនបានហាមឃាត់

(ភ្នំពេញ)៖ តារាសម្ដែងមានឈ្មោះបោះសំឡេង អ្នកនាង ប៊ីរីយ៉ា បន្ទាប់ពីមានស្វាមី កសាងគ្រួសាររួមរស់ជាមួយគ្នា ទទួលបានចំណងដៃកូនស្រីមួយរួចមក នាងបានដកថយពីការងារសិល្បៈ ស្ទើរតែទាំងស្រុង រយៈពេលជាង១ឆ្នាំមកហើយ ដោយសារតែនាងទុកពេលវេលានេះ ដើម្បីមើលថែគ្រួសារ ជាពិសេសគឺកូនស្រីសំណព្វចិត្ត របស់នាង។ ប៉ុន្តែនៅខណៈនេះ តារាសម្ដែងមានឈ្មោះល្បី ប៊ីរីយ៉ា បានបើកសញ្ញាភ្លើងខៀវ ប្រាប់ដល់មហាជន ក៏ដូចជាផលិតករ ឲ្យដឹងថា នាងនឹងដាក់ចិត្តដាក់កាយ ទទួលយកការសម្ដែងជាថ្មី ឡើងវិញហើយ ខណៈដែលស្វាមីរបស់នាងមិនបានហាមឃាត់ ឬបំបិទសិទ្ធអ្វីឡើយ។

ស្រីស្រស់កូនកាត់ចិន ចាប់ផ្ដើមល្បីឈ្មោះ តាមរយៈការសម្ដែងលើកដំបូងក្នុងបទ «ក្រៅពីអូនមិនយកប្រពន្ធ» របស់តារាចម្រៀង ព្រាប សុវត្ថិ អ្នកនាង ប៊ីរីយ៉ា បានថ្លែងប្រាប់ Khmertalking ឲ្យដឹងថា ខណៈដែលការងាររកស៊ី ក៏ដូចជាការងារគ្រួសារ ហាក់មានសភាពរយាលជាងមុន ណាមួយកូនក៏ធំ មិនពិបាកមើល ទើបនាងសម្រេចចិត្ត ទទួលយកការសម្ដែងជាថ្មីវិញ ប្រសិនបើមានផលិតករណា ទាក់ទងឲ្យសម្ដែង។ ម្យ៉ាងទៀត វិស័យសិល្បៈ គឺជាការងារដែលនាងស្រឡាញ់ ពេញចិត្តរហូតមក ហើយទម្រាំមានកេរ្តិ៍ឈ្មោះ ល្បីដល់សព្វថ្ងៃនេះ គឺត្រូវបានការតស៊ូច្រើន មិនងាយបោះបង់ងាយៗនោះទេ។

ប៊ីរីយ៉ា បញ្ជាក់ថា រយៈពេលជាង១ឆ្នាំមកនេះ ដែលនាងមិនបានបង្ហាញវត្តមាន ក្នុងការងារសិល្បៈ ជាពិសេសការសម្ដែង គឺដោយហេតុថា នាងមានការមមាញឹកជាមួយគ្រួសារ និងមុខជំនួញតិចតួច ដែលនាងត្រូវជួយមើលការខុសត្រូវ ពុំមានអ្នកជំនួស។ ប៉ុន្តែរហូតមកដល់ពេលនេះ ការងារទាំងនេះ អាចធ្វើឲ្យនាងដកឃ្លាបានខ្លះ ដើម្បីមកប្រឡូកក្នុងការងារសិល្បៈ ឡើងវិញ។

Loading...

ប៊ីរីយ៉ា និយាយថា «ច៎ាបង.. នៅឆ្នាំថ្មីនេះ បើមានខាងណាទាក់ទង គឺខ្ញុំនឹងទទួលភ្លាម មិនថា ធ្វើជាពិធិការិនី សម្ដែង ឬដើរម៉ូដនោះទេ ព្រោះទីផ្សារសិល្បៈសព្វថ្ងៃមានលក្ខណៈ ទូលំទូលាយជាងមុន តែសម្រាប់ខ្ញុំ គឺនៅថេរ (កេរ្តិ៍ឈ្មោះ) ដដែល។ ខ្ញុំសប្បាយចិត្ត នៅពេលដែលសព្វថ្ងៃនេះ មានតារាសម្ដែងថ្មីៗក្មេងៗ ស្រករក្រោយជាច្រើន ដែលមានសមត្ថភាព និងសម្រស់ស្អាតៗ ដែលជាការជួយចែករំលែកការងារគ្នា ដើម្បីឲ្យសិល្បៈរបស់យើង កាន់តែរីកចម្រើនខ្លាំង..!»។

នៅពេលមានសំណួរថា ប្រសិនបើ ប៊ីរីយ៉ា ចូលប្រឡូកក្នុងសិល្បៈវិញ តើគ្រួសារ ជាពិសេសប្ដីរបស់នាង មានប្រតិកម្មអ្វីដែរទេ ? ប៊ីរីយ៉ា បានឆ្លើយយ៉ាងរហ័សថា «ពេលខ្លះគាត់ (ប្ដី) មានតែលើកទឹកចិត្តយើង ឲ្យទទួលការងារសិល្បៈ ពេលខ្ញុំមិនទទួលគាត់មានតែបង្ខំឲ្យទទួល និងលើកទឹកចិត្តខ្ញុំរហូត គាត់មិនដែលរារាំង នោះទេ..!»

សូមបញ្ជាក់ថា តារាសម្ដែង ប៊ីរីយ៉ា នៅដើមឆ្នាំ២០១៧នេះ នាងបានបង្ហាញវត្តមាន ក្នុងរឿងបែបយុវវ័យ «ស្នេហ៍ស្វ័យគុណ៤» ដែលគ្រោងបញ្ចាំងជាផ្លូវការ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ៕ ប្រភព៖ khmertalking

ចុចអាន៖ ករណី លោក ថៃ នរៈពិទូ សមត្ថកិច្ចផ្តាំផ្ញើទៅនារីៗដែលចូលចិត្តចូលក្លឹប ឬ KTV ថា ….​(វីឌីអូ)

ចុចអាន៖ ប្រផ្នូល ៥ ​ចំណុច​​នេះ​បញ្ជាក់​ថា ស្រី​ៗ​នឹង​ដល់​គូ​នៅ​ឆ្នាំ​ ២០១៧​ នេះ​!

Loading...

Leave a comment

Your email address will not be published.


*