តារាកំប្លែង ស្រីពៅមុខឈើ ទ្រាំមិនបានព្រលះមួយឃ្លាមិនទុកឡើយទោះក្នុងថ្ងៃសីលពេញបូរមីក៍ដោយ

តារាកំប្លែង និងតារាសម្ដែងភេទទីបីដែលគេស្គាល់ថាជា ស្រីពៅមុខឈើ នៅក្នុងសីលពេញបូរមីនេះនាងបានសរសេរសារព្រលះខ្លាំងៗទៅដល់អ្នកដែលចូលចិត្តនិយាយមិនល្អពីអ្នកដ៏ទៃយ៉ាងចុកឈាមថា “ថ្ងៃនេះសូមនិយាយរឿងមួយពីមនុស្សមួយចំនួនខ្លួនមានអើយសែនមានហើយចូលចិត្តនិយាយដើមគេនឹងរករឿងគេមានគិតអត់រឿងដែលបងឯងនិយាយប្រាប់គេនិយាយប្រាប់ខ្ញុំអស់ហើយសូមបីតែខ្ទើយក៏មិនលើកលែងដែរតែខ្លួនបងវិញប្រលាក់សិតតែរឿងមិនល្អច្រើនណាស់ធ្វើអីត្រូវយល់ពីគេខ្លះទៅបងមានដោយបងអូនក្រជារឿងរបស់អូនទេសូមបងកុំរមាស់មាត់ពេកប្រយត្ន័ខ្ទើយម្នាក់ទ្រាំលែងបាននឹងធ្វើអោយគេដឹងគ្រប់គ្នាហើយណាកំពូលនាក់មាននិយាយដើមនាក់ក្រ “។

គួរបញ្ជាក់ផងដែរថា តារាសម្តែង ស្រីពៅ មុខឈើ មិនបានបញ្ជាក់ពីអត្ថសញ្ញាណ រឺ មុខមាត់ពិតនៃអ្នកដើរនិយាយដើមនាងរហូតធ្វើអោយតារារូបនេះ ទ្រាំមិនបានសូម្បីតែថ្ងៃសីលពេញបរមី ដែលចាស់ៗនិយាយតៗគ្នាថា ហាមជេរពាក្យសំដី មិនសមរម្យក៍ដោយ៕​ ប្រភព៖ khmer-note

ចុចអាន៖​ត្រឹម​​៦​ថ្ងៃ​កូន ​​នាយ​ ក្រឹម ព្យា​បាល​ជម្ងឺ​អស់​រាប់​ពាន់​ដុល្លារ​

ចុចអាន៖ អ៊ិន វលក្ខណ៍ទេពី វិលវិញតាមការសន្យា!

Leave a comment

Your email address will not be published.


*