សិល្បការិនីអាយ៉ៃជើងចាស់ ៤ រូប ទទួលគ្រឿងឥស្សរិយយសពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ក្នុងចំណោម​តារា​សិល្បៈ​ទាំង ៣៨ រូប ដែល​ទទួលបាន​គ្រឿង​ឥស្សរិយយស​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា កាលពី​ម្សិលមិញ ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៧ ក្នុងនោះ​ក៏មាន​អ្នកចម្រៀង​អា​យ៉ៃ​ជើងចាស់ ៤ រូប​ក៏​ទទួលបាន​នូវ​គ្រឿង​ឥស្សរិយយស​នោះដែរ ។​

​ជា​ការពិត​តារាចម្រៀង​អា​យ៉ៃ​ជើងចាស់ ៤ រូបនោះ​រួមមាន​អ្នកស្រី អ៊ុក សុ​ផា អ្នកស្រី ណ​យ សំណាង អ្នកស្រី នួន សារី និង អ្នកស្រី សួន សំអឿន ដែល​អ្នកស្រី​ទាំង ៤ រូបនេះ​ជា​វិ​រៈ​សិល្បការិនី​អា​យ៉ៃ​ដ៏​ឆ្នើមមាន​សកម្មភាព​យ៉ាង​ផុសផុល​ក្នុង​សកម្មភាព​ជួយ​សង្គមជាតិ និង ការងារ​មនុស្សធម៌​តាម​ខ្លឹមសារ​អប់រំ​នានា ដោយ​អ្នកស្រី​បាន​រំលេច​តាមរយៈ​ចម្រៀង​អា​យ៉ៃ និង ការលេង​កំប្លែង​នានា ។​

​ទន្ទឹមនឹង​ការទទួលបាន​គ្រឿង​ឥស្សរិយយស​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​នេះដែរ សិល្បការិនី​អា​យ៉ៃ​ជើងចាស់​ទាំង ៤ រូប​ខាងលើ​ក៏​ទទួលបាន​ការអបអរ​សាទរ​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទៅ​ផងដែរ ហើយ​នេះ​គឺជា​កិត្តិយស និង ជា​លើកទឹកចិត្ត​ដល់​អ្នកស្រី​ទាំង ៤ រូប ដែល​បាន​ចំណាយពេល និង ការខិតខំ​ប្រឹងប្រែង​ជួយ​ជ្រោង​វិស័យ​សិល្បៈ​នេះ​ស្ទើរ​ពេញ​មួយជីវិត​របស់​អ្នកស្រី​ដែរ ៕សាកល​ ។ ប្រភព៖ pmhotnews

ចុចអាន៖ មើល​ចុះ​…ស្រី​ស្អាត​អ្នក​លក់​ចេក​ចៀនថៃ២​នាក់​ សិចស៊ី​កប់ហ្មង!

ចុចអាន៖ រ៉ូបូត​ស្រីស្អាត​ចិន ​ស្ទើរតែ​ដូចមនុស្ស​ពិតអាច​សន្ទនា និង​ប៉ិនប្រសប់

Leave a comment

Your email address will not be published.


*