លោកយាយ អាយុ ២០ ឆ្នាំ ពីស្រីស្រស់ Mai Davika ល្អមើលខ្លាំង រហូត ហ្វេន ចង់មើលជាលើកទី ២ (Trailer Inside)

ភាពយន្ត ៖ សុភមង្គលគ្រួសារ ក្នុងនោះ សេចក្តីស្រឡាញ់ចំពោះក្រុមគ្រួសារ និងជាពិសេស ស្នាម ញញឹមរបស់ម្តាយ និងសមាជិកគ្រួសារនោះ គឺជាគុណតម្លៃដែលមិនអាចកាត់ថ្លៃបាន ចឹងទេ ដើម្បី រក្សាគុណតម្លៃនេះឲ្យកាន់តែមានល្អប្រសើរ ក៏ដូចជា ចង់ឃើញស្នាមញញឹមម្តាយនៅតែបន្តមាននោះ Admin សុំធ្វើការណែនាំឲ្យប្រិយមិត្ត ដឹកដៃសមាជិកក្រុមគ្រួសារ ជាពិសេស អ្នកម្តាយ ឬលោក យាយផ្ទាល់តែម្តង ទៅតាមដានទស្សនាខ្សែភាពយន្តថ្មីល្អឯកដែលទើបតែមកដល់នោះ គឺ Suddenly 20 ឬ លោកយាយ អាយុ ២០ ឆ្នាំ ដែលជាខ្សែភាពយន្ត មានគ្រប់រសជាតិ សើចឡើង ចំហមាត់ កំសត់ឡើងស្រក់ទឹកភ្នែក រ៉ូមែនទិក យ៉ាងផ្អែមល្ហែម និងជាពិសេស ការលះបង់របស់ ម្តាយ/យាយ ផ្ទាល់តែម្តង ចំពោះ កូន/ចៅ ដោយចាយទុន​នៃក្តីស្រឡាញ់ ។

នៅដល់អង្គាល់ទៀត មកទទួលយកសំណើច ភាពរំភើបដល់ថ្នាក់ហូរទឹកនេត្រា ជាមួយអ្នកម៉ាក់ លោកយាយ ព្រមទាំងក្រុមគ្រួសារជាមួយខ្សែភាពយន្តដ៌មានអត្ថន័យមួយនេះទាំងអស់គ្នា! ជាពិសេស បានឃើញភាពក្រម៉ិចក្រមើមរបស៉ Mai Davika Hoorne ធានាថាសើចយំរំភើបក្នុងពេលតែមួយ។

Suddenly 20 ឬ លោកយាយ អាយុ ២០ ឆ្នាំ គឺជាដំណើររឿង ដែលស្រីស្អាតរូបស្រស់ នាង Mai Davika  សម្តែងជា Parn ជាស្រីវ័យចំណាស់ រឹងទទឹង នៅជំនាន់ 70។ ថ្ងៃមួយ គាត់បានដឹងថា កូនប្រុសគាត់កំពុងរៀបចំបញ្ជូនគាត់ទៅនៅកន្លែងស្នាក់នៅ និងថែទាំមនុស្សចាស់។ នៅពេលដែលគាត់កំពុងដើររសាប់រសល់តាមផ្លូវ គាត់បានដើរចូលទៅរកពន្លឺចម្លែកមួយ ហើយទៅដល់កន្លែងថតរូប ដើម្បីថតរូបថត ប៉ុន្តែនៅពេលគាត់ចេញមកវិញ គាត់បានត្រឡប់មកជានារីវ័យក្មេងអាយុ 20 ឆ្នាំដ៏រំភើប។ ដោយគ្មានអ្នកស្គាល់គាត់ គាត់គិតថា វាជាឱកាសទីពីរក្នុងជីវិតរបស់គាត់ ហើយបានសម្រេចចិត្តយកពេលនោះ មកសប្បាយនឹងអ្វីៗដែលខ្លួនពុំទាន់បានធ្វើកាលពីនៅវ័យក្មេង។ រឿង លោកយាយអាយុ​ ២០ ឬ Suddenly 20 នឹងចាក់បញ្ចាំងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ តទៅហើយ ។ ធានាថាល្អមើល ហួសការស្មានរហូតដល់ថ្នាក់ ហ្វេនចៅកុនមួយចំនួន លាន់មាត់ ថា ចង់ទស្សនាជាលើកទី ២ ថែមទៀតផង។ គួរបញ្ជាក់ថា វេលាល្ងាចថ្ងៃពុធ ទី១១ មករា ២០១៧ ម្សិលមិញនេះ មានកម្មវិធីពិសេស នៃការសម្ភោធខ្សែភាពយន្ត Suddenly 20 ឬ លោកយាយ អាយុ ២០ ឆ្នាំ នៅឯរោងភាពយន្ត លេជិន ស៊ីធីម៉ល ដោយក្នុងនោះ មានការចូលរួមពីក្រុមអ្នកគាំទ្រយ៉ាង ច្រើនកុះករ ហើយអ្វីដែលរឹតតែពិសេសនោះគឺថា ហ្វេនមួយចំនួន បាននាំលោកយាយ និងអ្នក ម៉ាក របស់ពួកគេផ្ទាល់ មកទស្សនាខ្សែភាពយន្តមួយនេះ ព្រោះជាភាពយន្ត ដែលនិយាយពីការ លះបង់របស់លោកយាយឬអ្នកម៉ាក់ ចំពោះកូននិងចៅ ដោយចាយទុនក្តីស្រឡាញ់របស់ខ្លួន ។ សាងអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន និងចង់ឃើញស្នាមញញឹមព្រះរស់ ចូរកុំភ្លេចដឹកដៃអ្នក ម្តាយទៅទស្សនាឲ្យសោះណា ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ៕ ប្រភព៖ camnews

ចុចអាន៖ ចំណុច១សឹង​តែទ្រាំ​លែង​ចង់​បាន ពី មាន សូនីតា និង​ ឌុច លីដា ក្នុង​រឿង “ស្នេហ៍​ស្វ័យ​គុណ៤”

ចុចអាន៖ បានដឹងអាយុពិតប្រាកដរបស់មេម៉ាយរូបនេះ ធានាថា លើសពីហួសចិត្ត!

Leave a comment

Your email address will not be published.


*