ប្រាក់ មុន្នីឧត្តម និង ម៉ៃយ៉ា ចាប់ដៃគ្នាបង្ហាញវត្តមានក្នុងស្ប៉តខោលីអូថ្មី ពិតជា…

ប្រាក់ មុន្នី​ឧ​ត្ត​ម ជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ម្នាក់​ដែល​ទទួលបាន​ការកោតសរសើ​រ និង គាំទ្រ​ទៅលើ​ទម្រង់​លេង​ដ៏​ល្អ​របស់គេ​យ៉ាងខ្លាំង ។ ភាពលេច​ធ្លោ​នេះ បានធ្វើឱ្យ​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ទទួលបាន​ការងារ​ក្រៅ​ជាច្រើន ដោយពេល​ថ្មីៗ​នេះ​រូបគេ​ទើបតែ​ទទួលបាន​ការថត​ស្ប៉ត​ផ្សាយពាណិជ្ជកម្ម​ខោ​លី​អូ​ម៉ាក​ល្បី​ជាមួយ​តារា​សម្តែង​ស្រី ម៉ៃ​យ៉ា ហើយ​ក្នុង​ស្ប៉ត​នោះ ប្រាក់ មុន្នី​ឧ​ត្ត​ម ត្រូវជា​លើកសរសើរ​មិន​ដាច់​ពី​មាត់​ឡើយ លើ​រូបរាង​សង្ហា​របស់គេ ។​

​ជា​ការពិត​កីឡាករ​ឆ្នើម ប្រាក់ មុន្នី​ឧ​ត្ត​ម តែងតែ​ទទួលបាន​ការងារ​ក្រៅពី​វិស័យ​បាល់ទាត់​ជាច្រើន​មានដូចជា សម្តែង​កុន ស្ប៉ត​អប់រំ និង ថត​ស្ប៉ត​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​មួយចំនួន​ជាដើម ដោយឡែក​ពេល​ថ្មី​នេះ​ទៀត កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ក៏​ចាប់បាន​ការងារ​ថត​ស្ប៉ត​ដ៏​ថ្មី​សន្លាង​មួយទៀត គឺ​ស្ប៉ត​ផ្សព្វផ្សាយ​ខោ​លី​អូ​ម៉ាក​ល្បី​មួយ ជាមួយ​ស្រី​ស្អាត​ដែលជា​តារា​សម្តែង​កូនកាត់ និង ល្បីឈ្មោះ ម៉ៃ​យ៉ា ជាមួយ​ការសហការ​យ៉ាង​ល្អ​ក្នុង​ស្ប៉ត​មួយ​នេះ ។​

Loading...

​តាមរយៈ​ស្ប៉ត​ផ្សព្វផ្សាយ​នេះ កីឡាករ​ពាក់​ស្លាក​លេខ ៧ ប្រាក់ មុន្នី​ឧ​ត្ត​ម ត្រូវបាន​គេ​និយាយ​ដោយ​លើកសរសើរ​ថា មាន​រូបរាង​ស្រស់​សង្ហា​មិន​ចាញ់​តារា​ប្រុស​ល្បីៗ​មួយចំនួន​ឡើយ ពោលគឺ​រូបគេ​មាន​រាងកាយ​មាំមួន មាន​សាច់ដុំ​ហាប់​ណែន រីឯ​ទឹកមុខ​ស្រទន់​ក៏​គួរឱ្យ​ចូលចិត្ត ហើយ​អ្វីដែល​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ទ្វេដង​ទៀត​នោះ​គឺ​រូបគេ​បានបង្ហាញ​វត្តមាន​ថត​កៀត​កិត​នឹង​ស្រី​ស្អាត ម៉ៃ​យ៉ា ដែល​តារា​សម្តែង​មួយ​ដួង​មាន​រូប​សម្រស់​ស្រស់​សោភា​ក្នុង​ពិភព​សិល្បៈ៕ សាកល​។  ប្រភព៖ pmhotnews

ចុចអាន៖ ការងារដំបូងរបស់នាង Kimberly ក្នុងឆ្នាំ ២០១៧ ស្លៀកពាក់សិចសុីម៉េស!

ចុចអាន៖ ធ្លាប់តែឃើញម្តាយថាក្មេង ដល់ពេលឃើញប៉ារបស់នាង Pancake វិញសង្ហាជាប៉ាតារាផ្សេងៗដាច់!

Loading...

Leave a comment

Your email address will not be published.


*