ការងារដំបូងរបស់នាង Kimberly ក្នុងឆ្នាំ ២០១៧ ស្លៀកពាក់សិចសុីម៉េស!

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីវិលត្រលប់មកពីវិស្សមកាលដ៏ផ្អែមល្អែមជាច្រើនថ្ងៃជាមួយសង្សារបណ្តូលចិត្ត តារាសម្តែងកូនកាត់អាល្លឺម៉ង នាង Kimberly ហាក់បីដូចជាមិនសូវជាមានពេលទំនេរប៉ុន្មានទេ ព្រោះត្រូវបន្តការងារសិល្បៈជាច្រើនទៀត ។

ប៉ុន្មានថ្ងៃមុននេះ តារាថៃខ្ទង់ច្រមុះស្រួចនាង Kimberly បានបង្ហើបប្រាប់អំពីការងារលើកដំបូងរបស់នាងក្នុងឆ្នាំ ២០១៧ ដើម្បីដើរម៉ូដឲ្យហាងមួយ ហើយឃើញថាការស្លៀកពាក់ ដល់ថ្នាក់បញ្ចេញសាច់ខ្នងដ៏សខ្ចីរបស់នាង ហាក់បីដូចជាមានភាពសិចសុីគួរឲ្យកត់សម្គាល់ដែរ ប៉ុន្តែឈុតដែលនាងបានពាក់ ពិតជាសាកសមជាមួយនិងនាងខ្លាំងណាស់ ។

Loading...

គួរបញ្ជាក់ឲ្យដឹងថា ក្រោយពីមានសំពាធការងារជាច្រើន ខណៈទុក្ខសោកដ៏ធំក្នុងគ្រួសារដែលលោកឪពុកបានបាត់បង់ជីវិត ធ្វើឲ្យតារាស្រីរូបនេះមិនសូវជាស្រួលចិត្តប៉ុន្មានទេ រហូតធ្វើឲ្យមិត្តប្រុសដែលយល់ចិត្តនាងជាងគេគឺ លោក Mark prin បានដឹកដៃសង្សារទៅលេងនៅឯប្រទេសជប៉ុន ដើម្បីរំសាយទុក្ខកង្វល់ទាំងឡាយ និងឆ្លៀតឱកាសដើម្បីឆ្លងឆ្នាំជាមួយគ្នាថែមទៀតផង ៕ ប្រភព៖ camnews

ចុចអាន៖ ធ្លាប់តែឃើញម្តាយថាក្មេង ដល់ពេលឃើញប៉ារបស់នាង Pancake វិញសង្ហាជាប៉ាតារាផ្សេងៗដាច់!

ចុចអាន៖ ពិតទេ ស្រី​ស្អាត ម៉ៅ គីមធីតា មាន​ស្នេហា​ជា​មួយ​តារា Original Song ម្នាក់!

Loading...

Leave a comment

Your email address will not be published.


*