ខែរងាចូលមកដល់ប្រុសស្អាត លឹម ជាឡាយ ចង់បានប្រពន្ធបាត់!

តារា​សម្ដែង​រាង​ខ្ពស់​សង្ហា លឹម ជា​ឡាយ កំពុងតែ​ទទួលបាន​ប្រជាប្រិយភាព​ច្រើន​ក្រាស់ក្រែល​ពី​ទស្សនិកជន​តាម​រយៈ​ការសម្ដែង​ខ្សែភាពយន្ត​ខ្នាត​ធំ និង​ ខ្សែភាពយន្ត​ភាគ​ផ្សេងៗ ហើយ​ថ្មីៗ​នេះ​ខ្សែភាពយន្ត «​ទីបញ្ចប់​នៃ​ស្នេហ៍​» ដែល​លោក​បាន​សម្ដែង​ជា​តួឯក​ប្រុស​ជាមួយ​ស្រី​ស្រស់ សាឡា​ត់ ស្រី​ឡាង ក៏​ទទួលបាន​ការគាំទ្រ​ផុសផុល​ពី​មហាជន​ផងដែរ​។​

​ស្រប​ពេលដែល​ប្រជាប្រិយភាព​កំពុងតែ​កើនឡើង នៅ​សុខៗ​តារា​សម្ដែង​មុខស្រស់ លឹម ជា​ឡាយ ក៏​ស្រាប់តែ​បង្ហើប​ប្រាប់ថា លោក​ចង់បាន​ប្រពន្ធ​ហើយ​។ ចំពោះ​ការទទូច​ចង់បាន​គូជីវិត​នេះ ធ្វើឡើង​ខណៈពេលដែល​ខែរងា​ចូល​កំពុង​ឈានចូល​មកដល់​ល្មម​។​

​តែ​ទោះជា​យ៉ាងណា តួឯក​ប្រុស​ក្នុង​រឿង «​ទីបញ្ចប់​នៃ​ស្នេហ៍​» លឹម ជា​ឡាយ គ្រាន់តែ​បង្ហើប​យ៉ាងខ្លី​ថា​ពេលនេះ​លោក​ចង់បាន​ភរិយា​តែប៉ុណ្ណោះ មិនបាន​បង្ហាញ​ពី​សមាសភាព​នារី​ដែល​លោក​ពេញចិត្ត​ចង់យក​មក​ធ្វើជា​អនាគត​ភរិយា​នោះទេ គ្រាន់តែ​បង្ហាញ​យ៉ាងខ្លី​ថា «​ខ្ញុំ​ចង់បាន​ប្រពន្ធ​ហើយ ឈ្មោះ ( ក . ស )  » តែប៉ុណ្ណោះ​។​

Loading...

​យ៉ាងណាមិញ លឹម ជា​ឡាយ ក៏បាន​ឱ្យដឹងទៀតថា ពេលនេះ​លោក​ចង់បាន​ប្រពន្ធ​ខ្លាំងណាស់ ប៉ុន្ដែ​លោក​ចង់​ពង្រឹងសមត្ថភាព​ខ្លួនឯង​ឱ្យបាន​រឹងមាំ​ជាង​នេះ​បន្តិច​សិន ព្រោះថា​ពេលនេះ​កាលៈទេសៈ​មិន​អំណោយ​ផង​ឱ្យ​លោក​ចូល​រោងការ​ឡើយ ណាមួយ​បើសិនជា​មានគ្រួសារ​ហើយ លោក​ត្រូវ​ទទួលខុសត្រូវ​ខ្ពស់​ទៅលើ​គ្រួសារ ហេតុនេះហើយ​ទើប​ពេលនេះ​លោក​មិនទាន់​សម្រេចចិត្ត​រៀបការ​បែបនេះ​៕ BeBe។ ប្រភព៖ pmhotnews

ចុចអាន៖ រតនៈ ពិសី ត្រូវម៉ែបង្ខំអោយយកប្តីក្នុងឆ្នាំថ្មីនេះ!

ចុចអាន៖ វិដេអូ សមត្ថកិច្ចនាំខ្លួនអតីតតារាសម្តែង ថៃ នរៈពិទូ ចេញពីកន្លែងបង្ក្រាបគ្រឿងញៀន

Loading...

Leave a comment

Your email address will not be published.


*