គេហទំព័រថៃចុះផ្សាយអ្វីខ្លះពីក្រុមអ្នកអ្នកគាំទ្រ របស់ នាង Pancake នៅកម្ពុជា?

ព័ត៌មានកំសាន្ត ៖ ក្រោយពីមានការជួបជុំជាមួយក្រុមអ្នកគាំទ្ររវាងតារាសម្តែងថៃល្បីឈ្មោះនាង Pancake ជាមួយ Fans ជាច្រើននៅឯប្រទេសកម្ពុជា កាលពីចុងឆ្នាំ ២០១៦ ឃើញថា គេហទំព័រថៃបានចុះផ្សាយរឿងល្អៗជាច្រើនអំពីអ្នកគាំទ្រនៅឯប្រទេសកម្ពុជា ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានចុះផ្សាយថា តារាសម្តែងថៃរាងខ្ពស់ស្រលះ នាង Pancake ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការគាំទ្រនិងការស្វាគមន៍ដ៏កក់ក្តៅចំពោះរូបនាង ម្យ៉ាងវិញទៀត តារាស្រីរូបនេះមិនដែលនឹកស្មានទេថា នាងមានគាំទ្រច្រើនដល់ថ្នាក់នេះនៅស្រុកខ្មែរ ។ ជាពិសេសនោះគឺ បងស្រី យុគ ចិន្តា ដែលបានរៀបចំនិងបង្ហាញឲ្យឃើញនូវសេចក្តីស្រលាញ់និងគាំទ្រដ៏ក្រៃលែង ។

អ្វីដែលកាន់តែពិសេសនោះគឺ តារាសម្តែងស្រីនាង Pancake ក៏បានឆ្លៀតឱកាសដើម្បីបញ្ចុកអាហារដល់ក្រុមអ្នកគាំទ្រម្នាក់ម្តងៗ និងរូបថតទុកជាអនុស្សាវរីយ៍ជាច្រើនសន្លឹកថែមទៀតផង ។ គួរបញ្ជាក់ឲ្យដឹងថា កាលពីចុងឆ្នាំ ២០១៦ តារាថៃរូបនេះបានមកកាន់ប្រទេសកម្ពុជា ដើម្បីជួបជាមួយនិងក្រុមអ្នកគាំទ្រ ព្រមទាំងចូលរួមជាភ្ញៀវកត្តិយសសម្រាប់ស្ថានីយ៍ប៉ុស្តិ៍លេខ ៥ ថែមទៀតផង ៕ ប្រភព៖ camnews

ចុចអាន៖ រីយ៉ា ថាភ័យ​បុក​ពោះ​​ខ្លាំងឡើង​ច្រៀង​យប់​មិញ

ចុចអាន៖ លោក នុម សនរ៉ាម កំពុងជួបទុក្ខ ពេលដែលឪពុកជាទីស្រឡាញ់…

Leave a comment

Your email address will not be published.


*