Mario ទទួលបានកាដូគាប់ចិត្តពីសង្សារមុខអាក្រក់ !

ព័ត៌មានកំសាន្ត​ ៖ ភាគច្រើននៃក្រុមអ្នកគាំទ្រសុទ្ធតែរិះគន់ថា សង្សារថ្មីរបស់លោក Mario Maurer មានមុខមាត់អាក្រក់និងកេរ្តិ៍ឈ្មោះមិនសូវជាល្បីប៉ុន្មានទេ សរុបទៅគឺមិនសាកសមគ្នាតែម្តង ។ ប៉ុន្តែភាគច្រើននៃមនុស្សមួយចំនួនបានឃើញតែរូបសម្រស់ខាងក្រៅ ប៉ុន្តែមិនបានមើលឃើញនូវរូបរាងដ៏ស្រស់ស្អាតរបស់នាងនោះទេ ។

សង្សារថ្មីរបស់លោក Mario គឺនាង JunJera Junpitakchai អាចនឹងមិនមានរូបរាងស្រស់ស្អាតដូចជាទេពអប្សរដែលគូជាមួយព្រះរាងបុត្រ ប៉ុន្តែនាងមានរូបរាងស្អាតសមរម្យ ហើយទឹកចិត្តរបស់នាងគឺស្រស់ស្អាតខ្លាំងណាស់ ។ ហើយមូលហេតុដែលធ្វើឲ្យកំលោះសង្ហា លោក Mario ស្រលាញ់នាងខ្លាំង មិនមែនសម្លឹងឃើញរូបសម្បត្តិរបស់នាងទេ ប៉ុន្តែគាត់ឃើញទឹកចិត្តដ៏ស្រស់ស្អាតរបស់នាងនៅខាងក្នុង ។ ម្យ៉ាងវិញទៀតនៅពេលដែល Mario ខូចចិត្តរឿងសង្សារចាស់ គឺតារាស្រីរូបនេះហើយ ដែលជួយជាកម្លាំងចិត្តឲ្យគាត់រហូត ។

គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃខួបកំណើតរបស់លោក Mario កាលពីប៉ុន្មានសប្តាហ៏មុន គាត់បានទទួលកាដូគាប់ពីមិត្តស្រី ប៉ុន្តែមិនបានបង្ហោះថា ជាកាដូអ្វីនោះឡើយ គ្រាន់តែដឹងថា គឺជារបស់ពិសេសសម្រាប់គាត់ ៕ ប្រភព៖ camnews

ចុចអាន៖ កូន​ស្រី​ ហួរ ឡាវី​ កកាយ​​រឿង​​កេរ្តិ៍​ឈ្មោះ ​នៅ​ផលិត​កម្ម​ហង្ស​មាស​

ចុចអាន៖ ម្ដាយ​លែង​ចង់​រស់ ខណៈ​ ថៃ នរៈពិទូ ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​សង្ស័យ​ពាក់​ព័ន្ធគ្រឿង​ញៀន

Leave a comment

Your email address will not be published.


*