ទម្លាប់​​ចាយ​លុយ​អាក្រក់​ ៣បែប​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ដាច់​លុយ​ជា​និច្ច

សម្រាប់មនុស្សមួយចំនួន ឆ្នាំថ្មីគឺជាការចាប់ផ្តើមអ្វីៗជាថ្មី និងសម្អាតអ្វីៗនៅឆ្នាំចាស់ចោល។ អ្នកខ្លះតាំងចិត្ត ថានឹងសន្សំលុយឱ្យបានច្រើន។ អ្នកខ្លះតាំងចិត្តថានឹងសម្រកគីឡូឱ្យបានខ្លះ។ល។ អ្នកអាចចាប់ផ្តើមឆ្នាំថ្មី ដោយកម្ចាត់ទម្លាប់ចាយលុយមិនត្រូវតាមខ្ទង់ និងសន្សំលុយបានច្រើនជាងមុន៖

១) អ្នកចាយច្រើនពេកទៅលើការជួលផ្ទះ៖ ការជួលផ្ទះថ្លៃៗរួមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះគឹជាផ្នែកចំណាយដ៏ធំមួយ។ ។ ដូច្នេះហើយ អ្នកគួរតែរកផ្ទះដែលមានតម្លៃសមរម្យតាមដែលអ្នកអាចធ្វើទៅបាន តែអាចផ្ដល់នូវផាសុកភាពគ្រប់គ្រាន់។

២) អ្នកចាយច្រើនពេកទៅលើឡាន៖ ការចំណាយច្រើនទៅលើឡានគឺផ្នែកទីពីរដែលត្រូវការចំណាយច្រើន ជាពិសេសនៅពេលវាខូចម្ដងៗ។ ដូច្នេះហើយ អ្នកគួរតែទិញឡានមួយដែលមានគុណភាព និងប្រើប្រាស់ឲ្យបានយូរ និងមិនងាយខូចដែលតម្រូវឱ្យអ្នកជួសជុល។

៣) ទម្លាប់ដើរលេង៖ អ្នកដើរលេងជាមួយគ្រួសារ មិត្តភ័ក្ដិ មិត្តរួមការងារ គ្រូ។ល។ ប្រសិនជាប្រាក់ខែរបស់អ្នកតិចតួច វានឹងមានបញ្ហាជាមិនខាត។ អីចឹងហើយ អ្នកគួរតែកាត់បន្ថយការដើរលេង និងញាំបាយនៅផ្ទះឱ្យបានច្រើនតាមតែអាចធ្វើទៅបាន៕ ប្រភព៖ khmerscoop

capture

ចុចអាន៖ ចន ច័ន្ទលក្ខិណា ឆ្លើយតប ម៉ាដូណា រឿងយំមិនសុខចិត្តកម្មវិធី អប្សរា Award 2016 (វីដេអូ)

ចុចអាន៖ Sandara ធ្វើឲ្យគេហួសចិត្ត ព្រោះតែឈុតឡើងយន្តហោះ

Leave a comment

Your email address will not be published.


*