ចន​ ច័ន្ទលក្ខិណា​ ឆ្លើយ​តប​ ម៉ាដូណា​ រឿង​យំ​មិន​សុខចិត្ត​កម្មវិធី​ អប្សរា Award 2016 ​(វីដេអូ)​

សិល្ប៖ បន្ទាប់ពី តារាសម្តែងនិងកំប្លែង លោក ម៉ាដូណា ចេញវីដេអូជាបន្តបន្ទាប់នៅរសៀលនេះ ដោយមានទាំងយំឆ្អែតចិត្តផង និងនិយាយថា កម្មវិធី អប្សរា Award 2016 របស់ទូរទស្សន៍អប្សរាដែលប្រកាសលទ្ធផលកាលពីយប់ថ្ងៃទី០៩ ធ្នូម្សិលមិញ មានមិនភាពយុត្តិធម៌ផងនោះ  អ្នកនាង ចន ច័ន្ទលក្ខិណា តារាងសម្តែងជើងចាស់ក៏បានឆ្លើយតបទៅលោក ម៉ាដូណា ភ្លាមៗផងដែរ។

តើអ្នកនាង ចន ច័ន្ទលក្ខិណា ធ្វើការឆ្លើយតបយ៉ាងដូចម្តេច ចំពោះបញ្ហាកើតទុក្ខមិនសុខចិត្តរបស់លោកម៉ាដូណា?
អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនថា ” យល់ច្រឡំហើយ Madona ពានប្រជាប្រិយភាពគឺបានមកដោយការ vote តាមប្រព័ន្ធទូរស័ព្ទដែលទស្សនិកជនគេពេញចិត្តតារាណាម្នាក់ មិនមែនបានដោយការធ្វើអោយបរិយាកាសសប្បាយរីករាយក្នុងពេលថតកម្មវិធីដែលមានតែគ្នាឯងនោះទេ បើអញ្ចឹងមែន តើអ្នកផលិតកម្មវិធីគេរៀបចំអោយបេក្ខជនមានស្លាកសញ្ញាសំគាល់ខ្លួនធ្វើអី ?យល់ច្រឡំហើយ កុំគិតអញ្ចឹង សុទ្ធតែគ្នាឯងទេ ចង់ចាញ់ចង់ឈ្នះធ្វើអី បើបងមានចរិកបែបនេះមែនគឺបងច្បាស់ជាកើតទុក្ខមិនសុខចិត្តនិងកម្មវិធី១ចំនួនហើយ សុទ្ធតែអ្នកសិល្បៈគ្នាយើងទេ មិនគួរមានរឿងអញ្ចឹងសោះ អោយតែបែបនេះមែន សិល្បៈបរទេសកាន់តែវាយលុកហើយ ទស្សនិកជនយើងកំពុងតែមិនចូលចិត្តអ្នកសិល្បៈឯងផង។បើពួកយើងចេះតែបែបនេះទៀត គឺពួកគាត់ច្បាស់ជាកាន់តែវាយប្រហារខ្មែរគ្នាឯងទៀតហើយ តើយើងម្នាក់ៗចង់បាត់បង់សិល្បៈខ្លួនឯងទេ បើពួកយើងមិនចេះសាមគ្គីគ្នាតើអ្នកណាមកសាមគ្គីជាមួយយើង ?”៕ ប្រភព ៖ kqube

Loading...

sat-10-dec-16-4-41-41-pm

ចុចអាន៖ ពិធីជប់លៀងខួបកំណើត អេឡិច ចាន់ត្រា យប់មិញចំណាយអស់ដល់ម្ល៉ឹង!

ចុចអាន៖ ព្រឹត្តការណ៍ប្រគល់ពាន «Apsaras Award» បញ្ចប់ទៅ ក្រោមដំណក់ទឹកភ្នែករបស់តារាល្បីៗ

Loading...

Leave a comment

Your email address will not be published.


*