កើត​មុន​មែន​ទេ!!! វិធី​បំបាត់ស្នា​មមុន​ភ្លាមៗ ​ដោយ​ខ្លួនឯង​

ជាទូទៅ​ ក្រោយពី​មាន​ការកើត​នូ​វ​បញ្ហា​មុន​ហើយ​នោះ គឺ​វា​តែងតែ​បន្សល់​ស្លាកស្នាម​ នៅលើ​ស្បែក​របស់​អ្នក​។ ជាង​នេះ​ទៅទៀត​ ស្នាម​ដែល​កើតឡើង​ដោយសារ​មុន​នោះ​ ពិតជា​ពិបា​កនឹង​បាត់ទៅ​វិញ​ណាស់​។ ទោះជា​យ៉ាងណាក៏ដោយ​ ប្រសិនជា​អ្នក​មិនអាច​ទ្រាំ​ឃើញ​ស្នាម​ទាំង​នោះ​យូរ​ទេ អ្នក​អាច​សាកល្បង​វិធី​ខាងក្រោម​។​

១. ប្រេង​វីតាមីន E ៖​
​សូម​អ្នក​លាបប្រេង​វីតាមីន E ​នេះ​ដែល​មាន​រាងដូចជា​ គ្រាប់​ថ្នាំ​នៅលើ​កន្លែង​ដែល​មាន​ស្នាម​នោះ​អោយបាន​រៀ​ង​រាល់ថ្ងៃ​ជា​ប្រចាំ​ ទុកចោល​ ១​ ​នាទី​ មុនពេល​ងូតទឹក​។​ អ្នក​ក៏​អាច​កាត់​សំបក ​វាហើយ​យក​ប្រង​មក​លាប ​នៅលើ​ស្បែក​មុខ​ទាំងមូល​ក៏​បានដែរ​។​



​២. ទឹក​ក្រូចឆ្មារ​ ៖​
​សូម​លាបទឹក​ក្រូចឆ្មារ​ នៅលើ​ស្នាម​មុន​រាល់ពេល​អ្នក​ចូល​ដំណេក​ ឬ​អ្នក​អាច​យក​វា ​មក​លាយ​ជាមួយ​ទឹក​ទឹក​ប​ន្តិ​ច ​ប្រសិនជា​ស្បែក​របស់​អ្នក​មាន​សភាព​ស្តើង​ខ្លាំង រួច​សឹម​លាង​ជម្រះ​ចេញ​នៅ​ពេលព្រឹក​ជា​ការ​ស្រេច​។​


​៣. ប្រទាល​កន្ទុយក្រពើ​ ៖​
សូម​លាង​ប្រទាល​កន្ទុយក្រពើ​ស្រស់​ហើយ​យក​វា​ទៅ​បិទ​លើ​ផ្ទៃមុខ​ទុកចោល​ពេញ​មួយ​យ​ប់ ជា​ការស្រេច​។​

Loading...

​៤. ម្សៅ​បេកឃី​ង​សូ​ដា​ ៖​
​សូម​យក​ម្សៅ​បេកឃី​ង​សូ​ដា​ ទៅ​លាយ​ជាមួយ​ទឹក​ ដើម្បី​ធ្វើជា​ស្ក្រា​ប់​ខាត់​ស្បែ​មុខ​ធម្មជាតិ​ដោយ​លាប​ទុកចោល​លើ​ស្បែក​រយៈពេល​ ១០​នាទី​ សឹម​លាង​ចេញ​ជាមួយ​ទឹក​ត្រជាក់​ជាការ​ស្រេច​។​



​៥. ទឹក​ឃ្មុំ​ ៖​
​ទឹក​ឃ្មុំ​ល្អ​បំផុត ​សម្រាប់​អ្នក​ដែលមាន​ស្បែក​ងាយ​រង​នឹង​ប្រតិកម្ម​ ដោយ​អ្នក​គ្រាន់តែ​យក​បរិមាណ​នៃ​ទឹក​ឃ្មុំ​ប​ន្តិ​ច មក​លាប​នៅលើ​កន្លែង​ដែលមាន​ ស្លាកស្នាម ​ហើយ​ទុកចោល​ ២ ទៅ ៣​នាទី​ សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច៕ ប្រភព៖ rosemag

ចុចអាន៖ មាស សុខសោភា ម្ចាស់​ចិត្តតាម​ស្អិតទៅ​ច្រៀង​រាល់យប់

ចុចអាន៖ តារាស្រី២រូបដែលមានសម្រស់ស្រស់ស្អាត ទោះបីសម្រាលកូនហើយក៏ដោយ

Loading...

Leave a comment

Your email address will not be published.


*