តោះមើលសកម្ម​ភាព​ថត​វីដេអូ Pre-Wedding ដ៏​ចម្លែក​របស់​គូ​ស្នេហ៍​នេះ​ទាំង​អស់​គ្នា!

Pre-Wedding​ កំពុង​តែ​ពេញ​និយម​ជា​ខ្លាំង​សម្រាប់​គូ​ស្នេហ៍​យុវវ័យ​នា​សម័យ​កុំព្យូទ័រ​នេះ ព្រោះ​កន្លង​មក​យើង​តែង​សង្កេត​ឃើញ​គូ​ស្នេហ៍​មិន​តិច​គូ​ទេ​ដែល​បាន​នាំ​គ្នា​ទៅ​តែង​ខ្លួន​ដើម្បី​ថត​ជា​រូបភាព ឬ​វីដេអូ​មុន​ថ្ងៃ​មង្គល​របស់​ពួក​គេ​មក​ដល់។ ក្នុង​ការ​ថត​ឈុត Pre-Wedding នេះ​ភាគ​ច្រើន​គូ​ស្នេហ៍​ប្រុស​ស្រី​នាំ​គ្នា​តុប​តែង​ខ្លួន​ក្នុង​ឈុត​សម្លៀក​បំពាក់​កូន​កម្លោះ​កូន​ក្រមុំ​ដូច​ឈុត​ដែល​ពួក​គេ​ស្លៀក​ក្នុង​ថ្ងៃ​រៀប​ការ​តែ​ម្តង ហើយ​ថត​ជា​សកម្ម​ភាព​ផ្អែម​ល្ហែម​ផ្សេងៗ​ដើម្បី​ទុក​ជា​អនុ​ស្សាវរីយ៍​ទៅ​ថ្ងៃ​ក្រោយ​ ឬ​ទុក​ឱ្យ​កូន​មើល​ពេល​ពួក​គេ​មាន​កូន។

ដោយឡែក គូ​ស្នេហ៍​យុវវ័យ​ជាតិ​សិង្ហ​បូរី​មួយ​គូ​នេះ​បាន​ស្លៀក​ឈុត​ថត Pre-Wedding ដ៏​ចម្លែក​ពី​គេ​មួយ ព្រោះ​ឈុត​របស់​ពួក​គេ​មើល​ទៅ​ដូច​ជា​អ្នក​ចម្បាំង​អវកាស​ក្នុង​រឿង​បែប​វិទ្យា​សាស្ត្រ​ទៅ​វិញ។ កូន​កម្លោះ​ឈ្មោះ Alvin Lau និង​កូន​ក្រមុំ​ឈ្មោះ Alexis Loo បាន​ជួប​គ្នា​ពេល​ពួក​គេ​លេង​ហ្គេម Diablo III ។ ក្រោយ​ពី​ស្គាល់ និង​ក្លាយ​ជា​មិត្តនឹង​គ្នា​ក្នុង​ពេល​ដ៏​ខ្លី​មួយ​ហើយ​ពួក​គេ​ក៏​សម្រេច​ជ្រើស​គ្នា​ជា​មិត្ត​១០០ ឆ្នាំ​តែ​ម្តង។ តោះ​មើល​សកម្ម​ភាព​ថត​ឈុត Pre-Wedding របស់​ពួក​គេ​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា។ ប្រភព៖ mohameas

ចុចអាន៖ អុញម៉េចចឹង! យ៉ុង ច័ន្ទកណ្ណិកា សប្បាយ​ចិត្ត​​ដូច​​បាន​​ធ្វើ​បុណ្យ​​៧​វត្ត ពេលបាន​​ខោកក្បាល​​ឆ្កែ

ចុចអាន៖ គូ​ស្នេហ៍​ក្នុង​រឿង​ភាគ​កូរ៉េ ៥​គូ​អ្នក​គាំទ្រ​ចង់​ឲ្យ​ស្រឡាញ់​គ្នា​មែនទែន

Leave a comment

Your email address will not be published.


*