តារាថៃ ១០ គូ ស្ម័គ្រចិត្តថើបពិតៗ ពេលសម្តែងរឿង

១ លោក ម៉ាក ព្រី​ន ស៊ូផា​រ៉ា​ត និង គីម​ប៊ឺ​លី​
​ទោះជា​លោក ម៉ាក ព្រី​ន ស៊ូផា​រ៉ា​ត (Mark Prin Suparat) និង គីម​ប៊ឺ​លី អាន វូ​ល​តេ​ម៉ាស (Kimberly Ann Voltemas) ធ្លាប់​សម្តែង​ជាមួយគ្នា​ជាច្រើន​រឿង តែ​សម្រាប់​ឈុត​ថើប​ក្នុង​រឿង «​ផ្តើម​ស្នេហ៍​ក្បែរ​របង​» (Ton Rak Rim Rua) ជា​ឈុត​ដែល​ពោរពេញ​ដោយ​ភាព​រ៉ូ​មែន​ទិ​ក​។ មួយគូ​នេះ​កាន់តែ​ផ្អែមល្ហែម បន្ទាប់ពី​បើកចំហ​ជា​សង្សារ​នឹង​គ្នា ហើយ​ឈុត​សម្តែង​ក្នុង​រឿង «​លួ​ខ​ស្រឡាញ់​តាម​អន​ឡាន​» (Ab Ruk Online) ក៏មាន​ភាព​រ៉ូ​មែន​ទិ​ក​មិន​ចាញ់​រឿងនេះ​ប៉ុន្មាន​ដែរ​។

២- លោក ណៈ​ដេ​ត គូ​គីមី​យ៉ា និង យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា​
​សម្រាប់​គូ ណៈ​ដេ​ត គូ​គីមី​យ៉ា (Nadech Kugimiya) និង យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា (Yaya Urassaya) ក៏បាន​ថត​រួមគ្នា​មិនតិចជាង​គូ ម៉ាក និង គីម​ប៊ឺ​លី នោះទេ ហើយ​កាន់តែ​អស្ចារ្យ​បំផុត​គឺ ឈុត​ថើប​របស់​ពួកគេ​ក្នុង​រឿង «​បេះដូង​អាគី​នី​» (Duang Jai Akkanee) ដែលជា​រឿង​ទី ១ របស់​ពួកគេ ក៏​អាច​ទទួលបាន​ជោគជ័យ​ធ្វើ​ទស្សនិកជន​គាំទ្រ​យ៉ាងខ្លាំង ហើយ​នេះ​ជា​រូបថត​ថើប​គ្នា​លើកដំបូង​របស់​ពួកគេ​ផងដែរ​។​

៣- លោក ខេន ធារ៉ា​ដេ​ត និង អែន​ថង ប្រា​ស៊ុម​
​លោក ខេន ធារ៉ា​ដេ​ត (Ken Theeradeth) និង នាង អែន​ថង ប្រា​ស៊ុម (Anne Thongprasom) ក៏​ជា​ដៃគូ​សម្តែង​ដែល​ពោរពេញ​ដោយ​ភាពស៊ីចង្វាក់​គ្នា​ខ្លាំង​ណាស់ដែរ ប៉ុន្តែ​រឿង​ដែល​ពួកគេ​ទទួល​អត្រា​ទស្សនា​ខ្លាំង​បំផុត​គឺ​រឿង «​រសៀល​គង​ស្នេហ៍​» ( Sawan Biang 2008)​។ ដោយសារ​រឿងនេះ លោក Ken សម្តែង​ជាម​នុស្ស​ប្រុស​ចរិត​យ៉ាប់​មិនសូវ​ជា​ឃើញ​ភាព​រ៉ូ​មែន​ទិ​ក​ទេ ប៉ុន្តែ​ក្នុង​រឿង «​ស្នេហា ៣៦៥ ថ្ងៃ​» (365 Wun Haeng Rak) ទើប​លោក Ken និង នាង Ann មាន​ឈុត​រ៉ូ​មែន​ទិ​ក​ច្រើន​។​

៤- លោក ជេ​ម ជី​រ៉ា​យ៉ុ និង បេឡា រ៉ានី​
​រឿង «​ស្នេហ៍​ជ្រែក​វណ្ណៈ​» (Khun Chai Puttipat) ជា​រឿង​ដំបូង​គេ​បង្អស់​របស់លោក ជេ​ម ជី​រ៉ា​យ៉ុ (Jame Jirayu) ដែល​សម្តែង​ជា​គូ​ជាមួយ​នាង បេឡា រ៉ានី (Bella Vanita) ។ មិនតែប៉ុណ្ណោះ​លោក​ក៏​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ក្នុង​រឿង​ទី ១ នេះ ដោយ​ត្រូវបាន​ម៉ាក​ផលិតផល​ជាច្រើន​អញ្ជើញលោក​ផ្សាយពាណិជ្ជកម្ម​។​

៥- លោក តូ​ម​តាម យុ​តថៈ​ណា និង វីវ វៈ​រៈណៈ​រ៉ុ​ត
​រឿង «​ល្បែង​ស្នេហ៍​កូនភ្លោះ​» (Sud Sai Pan) ដែល​សម្តែង​ដោយ​លោក តូ​ម​តាម យុ​តថៈ​ណា (Toomtam Yuthana) និង វីវ វៈ​រៈណៈ​រ៉ុ​ត (Vill Wannarot) ក៏មាន​ឈុត​ថើប​ជាច្រើន​ផងដែរ ហើយ​ក្នុងនោះ​ឈុត​ដំបូង​ដែល​តម្រូវឱ្យ​តួអង្គ​ទាំងពីរ​ត្រូវ​បង្ហាញ​ភាព​នែបនិត្យ ក៏​ជា​ឈុត​ថើប​ដោយ​មិន​ត្រូវការ​ជំនួយ​ពី​កាមេរ៉ា​ដូចគ្នា​ដែរ​។​

៦- លោក ប៉េ អា​រ័ក និង ផេ​ន​ខេ​ក ខេ​ម៉ា​នី​ត​

Loading...

​រឿង​ដែល​នាង ផេ​ន​ខេ​ក ខេ​ម៉ា​នី​ត (Pancake Khemanit) សម្តែង​កន្លងមក​ហាក់​មិនសូវមាន​ឈុត​ស្និទ្ធស្នាល​ពេក​នោះទេ តែ​សម្រាប់​រឿង «​ស្នេហ៍​ជ្រែក​ឧបសគ្គ​» (Tur Gub Kao Lae Ruk Kong Rao) ដែល​សម្តែង​ជាមួយ​លោក ប៉េ អា​រ័ក អ៊ុម​រៈ​សុភៈ​សិត (Pae Arak Amornsupasiri) ហាក់ដូចជា​ស្និទ្ធស្នាល​ខ្លាំងណាស់​។​

៧- លោក ជែ​ម ម៉ា និង គីម​ប៊ឺ​លី​
​រឿង «​ស្អប់​ព្រោះ​ស្រឡាញ់​» (Piang Chai Kon Nee Mai Chai Poo Wised) ដែល​អ្នកនាង គីម​ប៊ឺ​លី អាន វូ​ល​តេ​ម៉ាស (Kimberly Ann Voltemas)​ចាប់​ដៃគូ​សម្តែង​ជាមួយ​លោក ជែ​ម ម៉ា (James Ma) ត្រូវបាន​អ្នកកាសែត​លើក​សំណួរ​សាកសួរ​ទាក់ទង​នឹង​ឈុត​ឆាក​ថើប​បែប​រ៉ូ​មែន​ទិ​ក ព្រោះ​ក្នុង​រឿងនេះ ឈុត​ឆាក​ឱបថើប​គឺមាន​ញឹក​បើ​ប្រៀបធៀប​ជាមួយ​តួ​ប្រុស​ឯទៀត​។ អ្នកនាង គីម​ប៊ឺ​លី បាន​បញ្ជាក់ថា រាល់​ឈុត​ឆាក​ថើប​ក្នុង​រឿងនេះ គឺជា​ការ​ថើប​មែនទែន មិនបាន​ប្រើ​កាមេរ៉ា​ជំនួយ​បែប​បន្លំ​ភ្នែក​ឡើយ សំខាន់​គឺ​បង្កើត​ភាពស៊ីចង្វាក់​ជាមួយ​តួឯក​ប្រុស​។​

៨- លោក សៈ​ម៉ា​ត គ្រី​ស​សៈដា និង ស៊ូ​ស៊ី សុ​រី​រ៉ា​
​លោក សៈ​ម៉ា​ត គ្រី​ស​សៈដា (Smart Krissada) ជា​តារា​ប្រុស​ដែល​មិនសូវ​ថត​ឈុត​ឱបថើប​ប៉ុន្មាន​ទេ តែ​សម្រាប់​រឿង «​ភ្លើងពណ៌​ឥន្ទធនូ​» (Plerng See Roong) ដែល​សម្តែង​ជាមួយ​នាង ស៊ូ​ស៊ី សុ​រី​រ៉ា (Susie Susira) ហាក់​មាន​ឈុត​ឱបថើប​ជាច្រើន​បើ​ប្រៀបធៀប​ជាមួយ​រឿង​ផ្សេងៗ​។​

៩- លោក ខេន ធារ៉ា​ដេ​ត និង ជេ​នី តៀន​ផូ​ស៊ូ​វាន
​សម្រាប់​លោក ខេន ធារ៉ា​ដេ​ត (Ken Theeradeth) មិន​ចម្លែក​ទេ​ដែល​លោក​មាន​ឈុត​ថើប​ពិតៗ​ជាមួយ​តារា​ស្រី​ជាច្រើន ហើយ​ក្នុងនោះ​ការសម្តែង​របស់លោក​ជាមួយ​នាង ជេ​នី តៀន​ផូ​ស៊ូ​វាន (Janie Tienphosuwan) ក្នុង​រឿង «​លួច​ស្នេហ៍​លួចចិត្ត​» (Rak Nee Hua Jai Rao Jong) ក៏​ជា​ឈុត​ដែល​មិនត្រូវ​ការជំនួស​ពី​កា​មា​រ៉ា​ដូចគ្នា​។

១០- លោក វៀរ ស៊ូ​កូ​ល​ឡា​វ៉ា​ត់ និង នាង អាំ ផាត​ឆា​រ៉ា​ផា
​កំពូល​តារា​ស្រី​សិច​ស៊ី​នាង អាំ ផាត​ឆា​រ៉ា​ផា (Aum Patcharapa) និង លោក វៀរ ស៊ូ​កូ​ល​ឡា​វ៉ា​ត់ (Weir Sukollawat) គឺជា​ដៃគូ​សម្តែង​ដែល​បាន​ជួបគ្នា​ជាច្រើន​រឿង ហើយ​រឿង​ខ្លះ​ក៏​តម្រូវឱ្យ​ពួក​សម្តែង​បែប​ស្និទ្ធស្នាល​ខ្លាំង ដូចជា​ឈុត​ឱបថើប​ជាដើម​។ ​ចំពោះ​មិត្ត​អ្នកគាំទ្រ តើ​អ្នក​គិតថា​ឈុត​ថើប​របស់​តារា​ណាមួយ​ដែល​សម្តែង​បាន​សម​ជាងគេ​៕ ខេ​រី​។ ប្រភព៖ pmhotnews

ចុចអាន៖ងួន ចាន់ដេវីដ ចង់សម្រេចបំណងប្រាថ្នាធំមួយទៀតនៅឆ្នាំ ២០១៧!

ចុចអាន៖ នាង Jennifer Lopez ស្និទ្ធស្នាលខ្លាំងជាមួយប្រុសក្មេង Drake ត្រូវគេជឿថា…

Loading...

Leave a comment

Your email address will not be published.


*