ទិដ្ឋភាពដំណើរកម្សាន្តនៅអូស្ត្រាលីរបស់ អ៊ិន វលក្ខណ៍ទេពី

​ស្រី​ស្អា​ត់ អ៊ិន វ​លក្ខណ៍​ទេពី បាន​ចំណាយ​ពេលវេលា​លំហែកាយ​នៅ​បំណាច់​ឆ្នាំ ២០១៦ ​នេះ នៅ​ប្រទេស​អូស្ត្រាលី ។ នាង​ពិតជា​រីករាយ​ជាមួយនិង​ដំណើរ​កំសាន្ត​នេះ​ខ្លាំងណាស់ ហើយ​ថែមទាំង​បាន​ជួប​ជាមួយ​មិត្តភក្តិ​សិល្បៈ​ជាច្រើន ។

អ៊ិន វ​លក្ខណ៍​ទេពីចេញទៅ​អូស្ត្រាលី លើក​នេះមិនមែន​ចេញទៅ​សម្តែង​ដូចជា​មិត្តភក្តិ​សិល្បៈ​នោះទេ គឺ​នាង​ចេញទៅ​ដើរ​កំសាន្ត​ជា​លក្ខណៈ​ឯកជន ហើយ​នេះក៏​មិនមែនជា​លើកទីមួយ​ដែរ ដែល​នាង​ចេញទៅ​ប្រទេស​នេះ រាល់ពេល​ទំនេរ​នាង​តែងតែ​ចំណាយ​ពេលវេលា​ទៅ​អូស្ត្រាលី​ដើរលេង​ជួបជុំ​គ្រួសារ ពីព្រោះ​នាង​មាន​បងប្អូន​របស់​នាង​នៅ​ទីនោះ​គឺជា​អ្នកធានា​នាំ​នាង​ចេញទៅ​ដោយផ្ទាល់ ។

​ដំណើរ​កំសាន្ត​របស់ អ៊ិន វ​លក្ខណ៍​ទេពី នៅ​បំណាច់​ឆ្នាំ​ ២០១៦ ​នេះ គឺ​ពិតជា​ធ្វើ​ឲ្យ​នាង​សប្បាយចិត្ត​ខ្លាំងណាស់ ដែល​បាន​ដើរ​លង​តាម​តំបន់​កំសាន្ត ទៅ​ចំការ​ផ្លែឈើ និង​ត្រៀម​ឆ្លង​ឆ្នាំ នៅ​ប្រទេស​គេ​ទៀត ។ អ៊ិន វ​លក្ខណ៍​ទេពី ថែមទាំង​បានបង្ហាញ​នូវ​អារម្មណ៍​ពិត​ថា សប្បាយ​ខ្លាំងណាស់ មិនទាន់​ចង់​ត្រឡប់​ទៅវិញ​ទេ ។

​បើតាម​ប្រភព​ពត៌មាន​ពី​អ្នក​ជិតស្និទ្ធ​ជាមួយ អ៊ិន វ​លក្ខណ៍​ទេពី បាន​បង្ហើប​ប្រាប់ថា រាល់​ការចំណាយ ដែល អ៊ិន វ​លក្ខណ៍​ទេពី ចេញទៅ​ប្រទេស​អូស្ត្រាលី គឺមាន​អ្នក​ជួយ​ពីក្រោយ ។ ទោះជា​យ៉ាងនេះ​ក្តី មុនពេល​ចេញទៅ អូស្ត្រាលី ស្រី​ស្អាត អ៊ិន វ​លក្ខណ៍​ទេពី បង្ហើប​ប្រាប់ថា រាល់​ការចំណាយ​និង​គម្រោង​ចេញទៅ​លើក​នេះ គឺ​នាង​ជា​អ្នកចេញ​ទាំងអស់ ។

​គួរបញ្ជាក់​ផងដែរ​ថា អ៊ិន វ​លក្ខណ៍​ទេពី មិនសូវមាន​ការងារ​សិល្បៈ​ច្រើន​នោះទេ ចុងក្រោយ​នេះ នាង​មាន​វត្ត​មានតែ​នៅក្នុង​រឿង​មួយ​ប៉ុណ្ណោះ ជាមួយ ស្រី​ស្អាត សូ​ដា នី​តា ។ កន្លងមក​នាង​ធ្លាប់​ប្រាប់ថា នាង​គ្រោង​នឹង​ថត​រឿង​ថ្មីៗ​ជាច្រើន ប៉ុន្តែ​នៅ​ពុំទាន់​មានរឿង​ណាមួយ ដែល​នាង​បាន​ថត ហើយ​បញ្ចាំង​ជា​សាធារណៈ​នៅឡើយ​ទេ ៕ អា​លី​ណា​។  ប្រភព៖ pmhotnews

ចុចអាន៖ Jungkook ក្រុម BTS កំពុងជួប​បញ្ហា​ស្បែក​មុខ​ធ្ងន់​ធ្ងរ

ចុចអាន៖ ខ្សែ​ភាពយន្ត​កំពូល​ល្បី​១៤​រឿង​ដែល​ត្រៀម​ចេញ​វគ្គ​ថ្មី​ឆ្នាំ​២០១៧

Leave a comment

Your email address will not be published.


*