ពលករ​ខ្មែរ​ជិត​ ១០០០​នាក់ ស្រក់​យំ​​ទឹក​ភ្នែក​ស្ទើរ​មិន​ដឹងខ្លួន​នៅ​ទីក្រុង​ស៊ូវ៉ុន កូរ៉េ

ប្រទេស​កូរ៉េ​៖​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​សាធារណរដ្ឋ​កូរ៉េ​ប្រមាណ​ជា ​៨០០​នាក់​​ ​នៅ​ទីក្រុង​អ៊ឺយ​ចុងប៊ូ ​និង​ទីក្រុង​ស៊ូវ៉ុន​​ បាន​យំ​​អួល​ដើម​ ក​ ​និង​ស្រក់​ទឹក​ភ្នែក​ស្ទើរ​តែ​ដឹង​ខ្លួននៅ​ក្នុង​កម្មវិធី “​អប់រំ​សីលធម៌​ព្រះពុទ្ធសាសនា ​និង​ពិធី​គោរព​គុណមាតាបិតា”​ ដែល​បាន​​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៤​​-២៥ ​ខែ​ធ្នូ ​ឆ្នាំ​២០១៦ ដែល​ថ្ងៃ​​ចំ​ពេល​ដែល​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ ប្រារព្ធ​បុណ្យ​ណូអែល​។

អារម្មណ៍​ក្ដុកក្ដួល ​យំ​អួល​ដើម​ក​​ព្រម​ទាំង​​ស្រណោះ​ខ្លួន​នេះ​ បាន​កើត​ឡើង​ក្រោយពី​បាន​ស្តាប់​ធម៌​និង​ការអប់រំ​ផ្លូវ​ចិត្ត​ដែល​សម្តែ​ង​ដោយ​ព្រះ​សិរី​កោសល្យ​ សុំ សុខា​ ព្រះ​តេជគុណ ​សុក​ សុភាព​ ព្រះ​តេជគុណ ​ពៅ សុភ័ភ្រ្ភ និង​ព្រះ​គុណ​ម្ចាស់​ រិន សារ៉ូ ដល់​ពួក​គេឲ្យ​​​កាន់​តែ​ជ្រួត​ជ្រាប​ពី​គុណមាតាបិតា​ទាំង​ទ្វេ​​និង​ការ​ប្រព្រឹត្ត​តែ​អំពើ​ល្អ​នៅ​ក្នុង​សង្គម​ ​ជាមួយ​នឹង​សាមគ្គីភាព​នៃ​ប្រជាជាតិ​តែ​មួយ ​ស្រប​ពេល​​ពេល​ដែល​ពួកគេ​បាន​ឃ្លាត​​​ឆ្ងាយ​ពី​មាតុ​ប្រទេស ​ជា​ពិសេស​លោក​ឪពុក​ម្ដាយ​ស្រឡាញ់ ដើម្បី​មក​បំពេញ​ភារកិច្ច​ជួយ​រក​ថវិកា​ទ្រទ្រង់​ជីវភាព​​គ្រួសារ​។​

សូម​បញ្ជាក់​ថា ​​កម្មវិធី “​អប់រំ​សីលធម៌​ព្រះពុទ្ធសាសនា ​និង​ពិធី​គោរព​គុណមាតាបិតា”​ បាន​រៀប​ចំ​​ឡើង​​​​ដោយ​ស្ថានឯកអគ្គរាជទូត​កម្ពុជា ​និង​គណៈកម្មាធិការ​បណ្ដុះបណ្ដាល​ និង​បញ្ជូន​ពលករ​ទៅ​បរទេស​ នៃ​ក្រសួង​ការងារ សហការ​ជាមួយ​សហគមន៍​កម្ពុជា​ស្ម័គ្រចិត្ត​អឺយចុងប៊ូ​ និង​ពុទ្ធិកសមាគម​កម្ពុជរដ្ឋ​និង​មាន​ការ​ចូលរួម​ពី​សំណាក់​សមាជិក​សភាជាតិ​កូរ៉េ ​អភិបាល​ក្រុង​ស៊ូវ៉ុន និង​ប្រធាន​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនា​ទី​ក្រុង​ស៊ូវ៉ុន​ផង​ដែរ៕​​ ប្រភព៖ khmer-press

ចុចអាន៖ Beyonce & Adele នឹង​មាន​វត្តមាន​សម្តែង​ក្នុង​កម្ម​វិធី Grammy Awards ឆ្នាំ​២០១៧ ខាង​មុខ​នេះ

ចុចអាន៖ ក្តៅៗ៖ ស្តាប់ ពេជ្រ សោភា ទម្លាយអារម្មណ៍ពិតចំពោះ ឆឹម សក្កដា

Leave a comment

Your email address will not be published.


*