ក្ដៅៗ! យ៉ាន លីនដា បើកកកាយប្រវត្តិស្នេហាប្រេះឆាជាមួយ យ៉ែម សំអូន (មានវីដេអូ)

បើ​គិត​មកដល់ពេលនេះ​តារាចម្រៀង​ដែល​ធ្លាប់​ទទួលបាន​ភាពល្បីល្បាញ​អ្នកនាង យ៉ាន លីន​ដា បាន​លែងលះ​ជាមួយ​អតីត​ស្វាមី​លោក យ៉ែម សំ​អូន អស់​រយៈពេល​ជាង​មួយឆ្នាំ​ទៅហើយ បន្ទាប់ពី​បាន​ចាប់ដៃ​រួមរស់​ជាមួយគ្នា​អស់​រយៈ​ប្រមាណ​ជា ១៤ ឆ្នាំ​មក និង​បន្សល់ទុក​នូវ​ចំណងដៃ​កូនស្រី​ដ៏​ស្រស់ស្អាត​ម្នាក់​។​

​ជាការ​ពិត ក្រោយពី​បាន​លែងលះគ្នា​ដាច់ស្រេច​ជាមួយ​អតីត​ស្វាមី​លោក យ៉ែម សំ​អូន ភ្លាម អ្នកនាង យ៉ាន លីន​ដា ក៏បាន​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​ភ្លាម​ជាមួយនឹង​ស្នាម​ជាំ​ពេញ​ខ្លួនប្រាណ ពេញមុខ​ពេញមាត់​ដោយសារ​ការ​រង់​នូវ​អំពើហិង្សា​ពី​តារា​សម្ដែង យ៉ែម សំ​អូន​។​

Loading...

​ជាមួយនឹង​កិច្ច​សម្ភាស​ដ៏​ក្ដៅគគុក​នៅក្នុង​កម្មវិធី «​តុ​បំភ្លឺ​» អ្នកនាង យ៉ាន លីន​ដា បាន​បើក​កកាយ​រឿងរ៉ាវ​ស្នេហា​ប្រេះឆា​របស់​អ្នកនាង និង​អតីត​ស្វាមី​ដែលជា​តារា​សម្ដែង​មួយរូប​ដែល​កំពុង​ទទួលបាន​ភា​ព​ល្បីល្បាញ​នៅក្នុង​ពិភព​សិល្បៈ លោក យ៉ែម សំ​អូន ដើម្បី​ស្រាយ​ចម្ងល់​ទស្សនិកជន​ឱ្យបាន​ជ្រាប​រឿងរ៉ាវ​ពិត​រវាង​ស្នេហា​ដែល​ឈានដល់​ផ្លូវបំបែក​របស់​តារា​ប្រុស​-​ស្រី​មួយគូ​នេះ​។​

​ដើម្បី​កុំឱ្យ​ខាត​ពេល​យូរ​សូម​ទស្សនា​វីដេអូ​នូវ​ការបកស្រាយ​របស់​អ្នកនាង យ៉ាន លីន​ដា លោក យ៉ែម សំ​អូន និង​កូនស្រី​របស់​អ្នក​ទាំងពីរ ជុំវិញ​រឿងរ៉ាវ​ប្រេះឆា​របស់​តារា​ប្រុស​-​ស្រី​មួយគូ​នេះ​ដូចខាងក្រោម ៖ ប្រភព៖ pmhotnews



Loading...

Leave a comment

Your email address will not be published.


*