ដឹង​ថា​តើ​តារា ឬ​​ក្រុម​​ចម្រៀង​​ណា​​ក្នុង​ផលិត​កម្ម JYP រក​ចំណូល​បាន​ច្រើន​ជាង​គេ​ដែរ​ទេ?

សល់តែប៉ុន្មានថ្ងៃ​ខាង​មុខ​ទៀត​តែ​ប៉ុណ្ណោះ ឆ្នាំ​ចាស់ ​២០១៦ នឹង​លែង​មាន​ជា​រៀង​រហូត​​ ហើយ​ឆ្នាំ​ថ្មី​ក៏​កំពុង​តែ​បោះ​ពួយ​មក​ជំនួស​បន្តិច​ម្តងៗ​ហើយ​ដែរ។ ខណៈ​នេះ លោក​ Jung Wook ដែល​ជា​នាយក​ប្រតិ​បត្តិ​របស់​ផលិត​កម្ម JYP Entertainment ដែល​ជា​ផលិត​កម្ម​ដ៏​ធំ​មួយ និង​មាន​តារា និង​ក្រុម​ចម្រៀង​ល្បីៗ​ជ្រក​កោណ​ក្រោម​ដំបូល​នោះ​ផង​ដែរ បាន​បង្ហាញ​ឱ្យ​ដឹង​ពី​លទ្ធ​ផ​ល​នៃ​ប្រាក់​ចំណូល​ដែល​តារា និង​ក្រុម​ចម្រៀង​របស់​ខ្លួន​បាន​ប្រមូល​ចូល​មក​ឱ្យ​ផលិត​កម្ម​នា​ឆ្នាំ​នេះ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​នឹង E-Daily។

TWICE ជាក្រុម​ចម្រៀង​ថ្មី​មួយ​របស់​ផលិត​កម្ម​នេះ​ដែល​ទើប​តែ​បង្កើត​កាល​ពី​ឆ្នាំ​២០១៥ តែ​ប៉ុណ្ណោះ។ តែ​ក្រុម​នេះ​មាន​ប្រជា​ប្រិយ​ភាព​យ៉ាង​ខ្លាំង និង​ថែម​ទាំង​បាន​គ្រប់​គ្រង​ស្ពត​ពាណិជ្ជ​កម្ម​របស់​ក្រុម​ហ៊ុន​ជា​ច្រើន។ ចំណូល​ពី​បទ​ច​ម្រៀង និង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​បាន​លុប​លើ​ខ្ទង់​ចំណាយ​ដែល​ផលិត​កម្ម​បាន​​ចាយ​លើ​ក្រុម​នេះ។ លោក​ Jung Wook បាន​បង្ហាញ​ពី​ក្រុម​ចម្រៀង​៤ ក្រុម​ដែល​រក​ចំណូល​ចូល​ផលិត​កម្ម​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​នេះ តែ​មិន​បាន​ប្រាប់​បញ្ជាក់​ពី​ខ្ទង់​ចំណូល​ទេ។ ក្រុម​ចម្រៀង​ទាំង​៤ នោះ​មាន​ដូច​ខាង​ក្រោម​នេះ៖ ប្រភព៖ mohameas

១. ក្រុម 2PM ឈរ​នៅ​លំដាប់​លេខ ១

២. ស្រីស្រស់ Suzy ដែល​ចេញ​អាល់ប៊ុម​ទោល ឈរ​នៅ​លំដាប់​លេខ ២

៣. ក្រុម GOT7 ឈរ​នៅ​លំដាប់​លេខ ៣

៤. ក្រុម TWICE ឈរ​នៅ​លំដាប់​លេខ ៤

ចុចអាន៖ ក្ដៅៗ! យ៉ាន លីនដា បើកកកាយប្រវត្តិស្នេហាប្រេះឆាជាមួយ យ៉ែម សំអូន (មានវីដេអូ)

ចុចអាន៖ សួង សុខារ៉ានីត ចេញមុខនិយាយពីផ្ទះថ្មីដែលទើបតែទិញថា…

Leave a comment

Your email address will not be published.


*